វិស័យតម្បាញតាមបែប ប្រពៃណីខ្មែរជាការងារ ដ៏ស្មុកស្មាញនិងលំបាក យ៉ាងខ្លាំងក្នុងដំណើរការ និមួយៗនិងទាមទារនូវ ភាពអំណត់ក្នុងការតាមដាន និងកែលំអរគ្រប់ដំណាក់ការ។ ក្នុងនោះផងដែរបុរសក៏បានដើរតួនាទីដ៏សំខាន់ផងដែរ ចំពោះការងារជ្រលក់ពណ៌ និងការងារបន្ទាប់បន្សំខ្លះទៀត ដើម្បីជួយដល់ស្ត្រី។ ពេលខ្លះបុរសឈានដល់ការចងគោម និងត្បាញក៏មានផងដែរ ប៉ុន្តែមិនសូវមានមានច្រើននោះទេ បើប្រៀបធៀបជាមួយស្ត្រី។ ដំណើរការងារតម្បាញខ្លះបុរសអាចធ្វើបានល្អជាងស្ត្រីដូចជាការងារប្រើកំលាំងជាដើមដែលរួមមានការលើកដាក់នៅពេលប្រម៉ោក ជ្រលក់ពណ៌ បោកគាត និងពេលខ្លះរហូតដល់ត្បាញផង។ កម្លាំងនៃការត្បាញរបស់បុរសខ្លាំងជាងស្ត្រី និងសាច់ក្រណាត់ក្រាស់ និងហាប់ជាងស្ត្រី។ ដូចនេះបុរសក៏បានរួមចំណែកមួយដ៏មានសារៈសំខាន់ផងដែរក្នុងការចូលរួមលើកកំពស់គុណតម្លៃប្រពៃណីតម្បាញហូលខ្មែរ។
កីខ្មែរសូមចូលរួមលើកទឹកចិត្ត និងផ្តល់នូវតម្លៃនៃការសហការគ្នារវាងស្ត្រី និងបុរសក្នុងការបន្តថែរក្សានូវស្នាដៃតម្បាញរបស់ខ្មែរ។