New Designs Archive

ម៉ូតចុងឆ្នាំ២០១៩ (ម៉ូតឆ្លងឆ្នាំ)

គោមដ៏អស្ចារ្យរបស់ហូលម៉ូតថ្មី

  • មានភាពរស់រវើក និងទាក់ទាញ
  • មានការបញ្ចូលគ្នាច្រើនប្រភេទ
  • មានការច្នៃប្រឌិតទៅលើគោម
  • មានការច្នៃជរជើងយ៉ាងប្រណិត
  • មានការរំលេចពណ៌ជាច្រើន

គោមនេះមានភាពអស្ចារ្យ និងស្អាតខ្លាំងព្រោះ គោមសត្វនិមួយៗតំណាងឲ្យ អំណាចដែលចេញពីសត្វនាគ ភាពស្រស់ស្អាតចេញពីក្ងោក និងហង្ស និងភាពបរិបូរណ៍ដោយកម្លាំងរបស់ដំរីកាន់ផ្កា។ នៅក្នុងនោះផងដែរ ក្បាច់នេះក៏មានសត្វផ្សេងៗទៀតរួមមានឈ្លូស​ និងត្រីដើម្បីលម្អរជាមួរុក្ខជាតិផ្សេងៗក្នុងការបង្កើនសម្រស់របស់គោមហូលសំខាន់ៗ។

ក្រៅពីតួគោមសំខាន់ មានគោមជរជើងខាងលើ និងខាងក្រោមដើម្បីបន្ថែមនៅសម្រស់ដល់គោមហូលទាំងមូលឲ្យមានភាពទាក់ទាញ និងស្រស់ស្អាតបន្ថែមទៀត។
កីខ្មែរចូលរួមលើកស្ទួយ និងបង្កើនស្នាដៃអ្នកតម្បាញខ្មែរដើម្បីបង្កើននភាពច្នៃប្រឌិត និងថែរក្សានៅប្រពៃណីត្បាញនេះ។

ហូលពិតានព្រះអង្គប្រសូត្រ

ហូលពិតាននេះចង់បង្ហាញអំពី​​
រឿងសំខាន់មួយនៅក្នុង ពុទ្ធិប្រវត្តិគឺត្រង់កន្លែងព្រះអង្គ ប្រសូត្រ។ នៅរូបខាងលើ គេបង្អស់គឺជាសន្តុសិតទេវបុត្រ គង់នៅលើបល្ល័ងនៅឋានសួរ៌ ដែលអមទៅដោយទេវតាថ្វាយបង្គំ និងបាចផ្កាជូនពរបន្ទាប់ពី ព្រះឥន្ទ្របានអរត្តនាព្រះអង្គ មកប្រោសសត្វលោក នៅឋានកណ្តាល។ ឈុតកណ្តាលគឺជាកន្លែងដែលព្រះអង្គមកចាប់បដិសន្ធិនៅឋានកណ្តាលចេញពីព្រះគរ៌មាតាអមដោយភីលៀងកាន់ក្រណាត់ព័ទ្ធជុំវិញ និងមានរូបមាតាព្រះអង្គកាន់ដើមសាលព្រឹក្សផងដែរ។ បន្ទាប់ពីចាប់បដិសន្ឋិ ព្រះអង្គបានឈានទៅមុខ៧ជំហ៊ាន ហើយបានលើកដៃចង្អុលទៅលើ និងបានវាចាថា ​​ «យើងជាអ្នកចម្រើនបំផុតក្នុងលោក យើងជាអ្នកប្រសើរបំផុតក្នុងលោក ជាតិនេះជាជាតិចុងក្រោយ ឥឡូវនេះភពថ្មីមិនមានទៀតឡើយ»។ នៅពេលនោះមានព្រះព្រហ្ម និងព្រះឥន្ទ្របានយាងមកទទួលបម្រើព្រះអង្គ។ នៅឈុតខាងក្រោមបង្អស់គឺព្រះអង្គសិទ្ថត្តបានលើកធ្នូសម្តែងបដិហារ៍ដល់មហាជនបានឃើញនៅមន្តវិជ្ជារបស់ព្រះអង្គដែបានសិក្សា។

សន្តុសិតទេវបុត្រគង់នៅលើ បល្ល័ងនៅឋានសួរ៌ដែលអមទៅដោយ ទេវតាសំពះនិងបាចផ្កាជូនពរបន្ទាប់ពីព្រះឥន្ទ្រ បានអរត្តនាព្រះអង្គនិមន្តមកប្រោសសត្វលោក នៅឋានកណ្តាល។ ឈុតកណ្តាលគឺជាកន្លែងដែលព្រះអង្គមកចាប់បដិសន្ធិនៅឋានកណ្តាលចេញពីព្រះគរ៌មាតាអមដោយភីលៀងកាន់ក្រណាត់ព័ទ្ធជុំវិញ និងមានរូបមាតាព្រះអង្គកាន់ដើមសាលព្រឹក្សផងដែរ។ បន្ទាប់ពីចាប់បដិសន្ឋិ ព្រះអង្គបានឈានទៅមុខ៧ជំហ៊ាន ហើយបានលើកដៃចង្អុលទៅលើ និងបានវាចាថា ​​ «យើងជាអ្នកចម្រើនបំផុតក្នុងលោក យើងជាអ្នកប្រសើរបំផុតក្នុងលោក ជាតិនេះជាជាតិចុងក្រោយ ឥឡូវនេះភពថ្មីមិនមានទៀតឡើយ»។ នៅពេលនោះមានព្រះព្រហ្ម និងព្រះឥន្ទ្របានយាងមកទទួលបម្រើព្រះអង្គ។ នៅឈុតខាងក្រោមបង្អស់គឺព្រះអង្គសិទ្ថត្តបានលើកធ្នូសម្តែងបដិហារ៍ដល់មហាជនបានឃើញនៅមន្តវិជ្ជារបស់ព្រះអង្គដែលបានសិក្សា។

គោមហូលថ្មីច្នៃចេញពីហូលពិតាន

នេះជាម៉ូតហូលដែលច្នៃចេញ ពីហូលពិតានដែលក្រុម ការងារកីខ្មែរបានសហការគ្នា ដើម្បីបង្កើតគោមនេះឡើង។ ម៉ូតនេះបង្កើតឡើងដោយ អ្នកតម្បាញឈ្មោះ ស្រីដា នៅខែមិថុនា ឆ្នាំ២០១៩។ ​

ម៉ូតនេះបានបង្ហាញនៅសត្វ តំណាងចំនួន៣ប្រភេទសំខាន់ៗគឺ នាគ ក្ងោក និងដំរី។ សត្វទាំងនេះមានន័យថា អំណាច ភាពស្រស់ស្អាត និងភាពអស្ចារ្យរបស់សត្វដំរី។ នៅក្នុងនោះក៏មានលម្អនៅសត្វមេអំបៅ ដើមឈើ និងផ្កាដើម្បីលើកសម្រស់ហូលអោយកាន់តែស្រស់ស្អាតថែមទៀត។

កីខ្មែរចូលរួមចងក្រងនៅការច្នៃម៉ូតរបស់អ្នកតម្បាញសម្រាប់ការច្នៃប្រឌិតរបស់ពួកគាត់ និងលើកកម្ពស់ការច្នៃម៉ូតហូលរបស់ខ្មែរ។ យើងព្យាយាមសហការជាមួយក្រុមការងារដើម្បីបង្កើត និងចងក្រងតម្បាញហូលខ្មែរសម្រាប់បង្ហាញដល់អ្នកជំនាន់ក្រោយបានដឹង និងស្គាល់នៅការងារវប្បធម៌តម្បាញរបស់ខ្មែរដែលបានធ្វើកន្លងមក។

ច្នៃម៉ូត និងត្បាញដោយអ្នកស្រី ស្រីដា