Weaving Methodology Archive

ដំណើរការលើកគោមយកទៅ ជ្រលក់ពណ៌ដើម្បីត្បាញ ក្រណាត់ហូលនៅកម្ពុជា

សេចក្តីផ្តើម

ជំនាញតម្បាញប្រពៃណីពី បុរាណមកបានបន្តជាច្រើន ជំនាន់ពីមួយជំនាន់ទៅមួយ ជំនាន់ដើម្បីថែរក្សានូវ ប្រវត្តិសាស្ត្រការងារតម្បាញ ដោយដៃនៅកម្ពុជា។​ ផលិតផលតម្បាញខ្មែរ បានបង្ហាញនូវការរចនាម៉ូត ដ៏អស្ចារ្យ ការជ្រលក់ពណ៌ ធម្មជាតិដ៏ស្រស់ស្អាត និងការត្បាញដោយផ្ចិតផ្ចង់ ជាមួយភាពអំណត់របស់ អ្នកត្បាញដែលបានរៀបចំនៅគ្រប់ដំណាក់ការក្នុងការធ្វើផ្ទៃ និងគាត ​(ការចងគោម និងជ្រលក់ពណ៌) ដោយដៃខ្លួនផ្ទាល់ដើម្បីផលិតជាក្រណាត់ដ៏ស្រស់ស្អាតមួយផ្ទាំងចេញពីពណ៌ធម្មជាតិ។ កាន់តែអស្ចារ្យ ជាងនេះទៅទៀតយើងនឹងមានការភ្ញាក់ផ្អើរនៅពេលឃើញការច្នៃម៉ូតគោមរបស់គាត់ដែលបានចងម៉ូត ផ្សេងៗពីគោមតូចតូចៗទៅគោមធំៗដោយ ការរួមបញ្ចូលនូវចំណងជាច្រើនដើម្បីក្លាយជាគោមទាំងមូល រឺរូបភាពមួយ។ វាទាមទារនូវពេលវេលា និង ភាពអំណត់ក្នុងការចងនិងជ្រលក់ពីពណ៌ទី១ ដល់ពណ៌   ទី៣នូវម៉ូត១ផ្ទាំង រឺ១ក្បិន (៤ម៉ែត្រ)។​ ពួកគាត់ដើរតួនាទី យ៉ាងសំខាន់ក្នុងការបង្ហាញនូវវាយនភ័ណ្ឌនៅ កម្ពុជា(តម្បាញដោយដៃ)។ សហគមន៍កីខ្មែរចង់ថែរក្សា និង បង្ហាញនូវយុគសម័យដែលគ្មានបច្ចេកវិទ្យា ដែលអ្នកតម្បាញខែ្មរបានផលិតនូវក្រណាត់ដ៏អស្ចារ្យពីសរសៃអំបោះ និងសរសៃសូត្រ។ ពួកគាត់បាន ប្រើប្រាស់នូវធនធានធម្មជាតិនៅជុំវិញសហគមន៍ដើម្បីផលិតអំបោះ និងពណ៌។ យើងខ្ញុំពិតជាសរសើរ នូវស្នាដៃដ៏អស្ចារ្យនិងមានភាពស្មុកស្មាញរបស់គាត់ក្នុងការផលិតក្រណាត់ដែលល្អចំពោះបរិដ្ឋាន។

សហគមន៍កីខ្មែរសូមបង្ហាញនូវដំណើរការសង្ខេបខ្លះៗ ស្តីពីជំនាញតម្បាញប្រពៃណី ដែលអ្នកតម្បាញខ្មែរ បានច្នៃនិងប្រើប្រាស់ក្នុងការផលិតសំពត់ហូល (ក្រណាត់ហូល)។ ការពន្យល់ខាងក្រោមនេះជាឧទាហរណ៍ នៃម៉ូតផ្កាចាន់ដែលជាម៉ូតបុរាណរបស់ខ្មែរ។

ម៉ូតផ្កាចាន់នៅលើសរសៃសូត្រ

យើងខ្ញុំសូមលើកយកនូវគម្រូម៉ូត៣៣ខ្នារគាត (ម៉ូតផ្កាចាន់) ដើម្បីបង្ហាញនូវដំណើរផលិត។​ មាន៤ដំណាក់ការក្នុងការចងគោម និងជ្រលក់ពណ៌។ មុនពេលយើងចាប់ផ្តើមចងគោម យើងត្រូវតែខាល់សូត្រចាក់ដើម្បីចងគោមសិន។ យើងខាល់សរសៃសូត្រចំនួន៣៣ខ្នារគាតជាបាច់ល្មមអាចចងគោម និងជ្រលក់ពណ៌ចូលល្អសម្រាប់ចងគោមផ្កាចាន់មួយនេះ។ បន្ទាប់ពីខាល់រួច យើងត្រូវចាប់ចងជាយសងខាងបាច់សូត្រនិមួយៗដើម្បីងាយស្រួលក្នុងការចងគោមនៅកណ្តាល និងកុំឲ្យរអិលទៅមកនៅពេលចងគោម។ បន្ទាប់មកយើងវាស់នូវទំហំម៉ូតនិមួយៗដែលត្រូវចងដើម្បីចងនៅក្នុងស៊ំនោះឲ្យត្រូវតាមស៊ំទាំងមូល។​ យើងចងគោមតែមួយចំហៀងទេព្រោះយើងអាចបញ្ចូលគ្នា នៅក្នុងដំណាក់ការត្បាញដដែលៗបាន។ សូមមើលតាមរូបខាងក្រោម។ សូមអានលម្អិតនូវដំណាក់ការត្បាញខាងក្រោម។

ការជ្រលក់ទឹកទី១ពីល័ក្ខខ្មែរតាមបែបប្រពៃណី

ល័ក្ខខ្មែរជាទូទៅត្រូវបានគេជ្រលក់នៅពណ៌ទី១ក្នុងចំនោម៣ពណ៌រឺច្រើនព្រោះយើងអាចទទួលបានពណ៌ ផ្កាឈូក​ រឺក្រហម។ ដើម្បីទទួលបានទឹកជ្រលក់ពណ៌ គេត្រូវស្ងោរំងាស់ដុំល័ក្ខខ្មែរឲ្យចេញ ចេញពណ៌ ក្រហម។ បន្ទាប់មកគេច្រោះយកកំទិចចេញ និងយកទឹកល័ក្ខនោះទៅជ្រលក់គាតដែលចង ចំណងរួច។ គេដាក់គាតដែលចងរួចទៅក្នុងខ្ទះរឺចានធុនទឹកល័ក្ខ។ គេត្រាំនិងពូតអំបោះគាតដែលបានចងដើម្បីឲ្យពណ៌ចូលសព្វល្អ។ បន្ទាប់មកគេចាប់ បោកគាតចំនួន៣០ដង​ម្ខាងៗ។ អ្នកតម្បាញធ្វើដដែលៗដោយត្រាំទឹកនិងពូតយកទៅបោកចំនួន៣០ដងម្ខាងចំនួន៥ទៅ៨ដងនែដំណាក់ការ
ទាំងអស់នេះដើម្បីធ្វើឲ្យគោមចូលពណ៌បានសព្វ និងស្មើពណ៌ល្អ។ ដើម្បីធ្វើឲ្យប្រាកថាពណ៌ចូលបានសព្វល្អ គេត្រូវពិនិត្យនូវគាតដោយកាត់ចំណង២រឺ៣ចំណងដើម្បីពិនិត្យពណ៌ខាងក្នុង។ ប្រសិនបើគេអង្កេតឃើញថានៅកណ្តាលបាច់ មានពណ៌ដូចគ្នាពណ៌ខាងក្រៅបាច់​ គេនឹងហាលវាឲ្យស្ងួតទុកជ្រលក់ពណ៌បន្ទាប់ទៀត។

ការជ្រលក់ទឹកទី២ពីសំបកដើមព្រហ៊ូត

គេកាត់ចំណងខ្លះចេញដើម្បីជ្រលក់ពណ៌លឿង និងចងចំណងខ្លះដើម្បីរក្សាទុកពណ៌ក្រហម នៅក្នុងដំណាក់ការនេះ។ យើងស្ងោរសំបកព្រហ៊ូតយកពណ៌លឿង​ និងច្រោះយកទឹកនោះ ទៅត្រាំគាតដែលបានជ្រលក់ទឹកទី១។ យើងត្រាំ ពូត និងបោកគាតនោះដូចយើងធ្លាប់ធ្វើ ពីមុននៅក្នុងដំណាក់ការជ្រលក់ល័ក្ខខ្មែរ។ គាត់បោកគាត និងពិនិត្យពណ៌ដូចកាលពីលើកមុនដែរ។  នៅពេលគាត់កាត់ចំណងគាតចេញ និងពិនិត្យឃើញថាពណ៌មិនបានចូលសព្វទេ គាត់បន្តត្រាំ ពូត និងបោកគាតនោះម្តងទៀត។ ប្រសិនបើវាចូលពណ៌ស្មើល្អហើយ គាត់ឈប់ និងហាលគាតនោះទុកជ្រលក់ពណ៌នៅដំណាក់ការបន្តទៀត។

ការជ្រលក់ពណ៌ទឹកទី៣ ចេញពីផ្លែមក្លឿ

ដំណាក់ការនេះសំខាន់ណាស់និងទាមទារពេលវេលាក្នុងការធ្វើវាព្រោះ យើងត្រូវការចង ពណ៌ដែលបានជ្រលក់រួចដែលយើងចង់រក្សាទុក និងកាត់ចំណងចេញនៅចំណែកពណ៌ខ្លះ ដើម្បីជ្រលក់ពីលើពណ៌ទាំងនោះ។ គាត់ចងឡើងវិញនូវពណ៌ក្រហមចាស់ និងពណ៌លឿងដែល យើងចង់រក្សាទុកគោមនោះ និងជ្រលក់ផ្នែកដ៍ទៃទៀតឲ្យក្លាយជាពណ៌ត្នោតចាស់ដូចពណ៌ផ្ទៃ ខាងក្រោយគោម។

ការខាល់គាតចូលខ្នារគាត

បន្ទាប់ពីជ្រលក់ពណ៌ទាំងអស់គ្រប់ហើយ និងហាលឲ្យស្ងួត រួចមកអ្នកតម្បាញកាត់ចំណងទាំងអស់ចេញ និងខាល់ដាក់ខ្នារសម្រាប់ត្បាញ។ យើងខាល់ពីខ្នារទី១ដល់ខ្នារទី៣៣តាមលំដាប់។ យើងត្រូវតែប្រុងប្រយ័ត្ននូវការខាល់គាតឲ្យតាមលំដាប់ខ្នារគាត។ ប្រសិនបើយើងខាល់ខុសលេខរៀង យើងមិនអាចត្បាញគោមដូចអ្វីដែលយើងបានចងនោះទេ និងមានការលំបាកក្នុងការបញ្ចូលគោម រឺចេញគោម ខុស។ ប្រសិនបើយើងខាល់ពីលេខ១ ដល់លេខ៣៣ យើងត្រូវតែត្បាញពីលេខ១ដល់លេខ៣៣ផងដែរ។

ការត្បាញ

យើងចាប់ផ្តើមត្បាញពីខ្នារលេខ១។ យើងត្បាញពីលេខ១ដល់៣៣។​ នៅពេលយើងត្បាញដល់ខ្នារទី៣៣ យើងត្រូវតែត្បាញបញ្ច្រាសមកវិញពី៣៣ ៣២ ៣១ ៣០ …… និងចុងក្រោយលេខ១វិញ។ ម៉ូតមួយចំហៀងដែលគាត់បានចងនឹងផ្គុំចេញជាម៉ូតផ្កាចាន់ទាំងមូល។ ការត្បាញ និងការច្នៃម៉ូតគោមមានទំនាក់ទំនងគ្នាទៅវិញទៅមកដើម្បីផ្គុំគោមទាំងមូល។

សរុបរួមមក ជំនាញតម្បាញដោយដៃទាមទារពេលវេលាក្នុងការផលិត និងតំរូវឲ្យមានការអត់ធ្មត់នៅគ្រប់ដំណាក់ការនិមួយៗ។ ជាមធ្យម អ្នកតម្បាញអាចត្បាញម៉ូតហូលសាម័ញ្ញបានចំនួន១ក្បិន(៤មែត្រ)ក្នុង១ខែ។ ម៉ូតស្មុកស្មាញត្រូវការពេលវេលាច្រើនក្នុងការចងគោម។ ពួកគាត់អាចំណាយពេលពី៣ខែ ទៅ១ឆ្នាំក្នុងការច្នៃម៉ូត និងត្បាញគោមស្មុកស្មាញខ្លាំង(គោមរូបភាព)។​ គោមរូបភាពនោះរួមមានដូចជា រឿងពុទ្ធិប្រវត្តិ គោមសត្វធំៗ​ គោមទេសភាព និងរឿងព្រេងផ្សេងៗ។ ខាងក្រោមនេះជាសម្ភារៈសម្រាប់ជ្រលក់ពណ៌គាតៈ

ល័ក្ខខ្មែរ

មក្លឿ

ព្រហ៊ូត

ប្រសិនបើលោកអ្នកមានគំនិតបន្ថែម និងចង់បង្ហាញនូវគំនិតយោបល់ សូមផ្ញើរមកកាន់អ៊ីម៉ែលរបស់យើងខ្ញុំ  info@keikhmer.org ។ យើងខ្ញុំស្វាគមន៍ និងបើកទូលាយនូវគំនិតស្ថាបនាដើម្បីកែលំអរការងាររបស់យើងខ្ញុំ។ សូមអរគុណនូវការគាំទ្រតម្បាញខ្មែរ​!!!

Tie-dye Ikat Pattern in Cambodia

The old traditional weaving skills have been transferred from many generations to preserve the history of Cambodian hand-made weaving work. The weaving products showed the wonderful design, dyeing and weaving work of the patient weavers that have prepared all process of weaving work of warp and weft by hand to produce the complex and beautiful fabric with natural dyeing. Moreover, we are surprise to see their designs of ikat pattern that they have tied different patterns from small to pig patterns by combination of too many tied dots to become a whole pattern or image. It takes time and patience to tie and dye from one color to three colors in one pattern or a Kben (4m). They play an important role in showing Cambodian traditional textile “hand weaving”. We want to preserve and show the non-technology age that Khmer weavers have produced the wonderful fabric from cotton and silk yarn. They have used natural resource around their community to produce the yarn and colors. We really admire their complex work to produce the environmentally friendly products.

Kei Khmer Community would like to show the brief of the traditional hand weaving that Cambodian weavers used to produce Sampot Hol “ikat fabric”. This is the example of Pkar Chan design as below:

Pkar Chan Design Pattern on Silk Yarn

We would like to raise the sample of 33-bunch design “Pkar Chan” to show the process. Before we could start tying the pattern, we had to spin weft to tie the pattern. We spun 33 bunches for tying the pattern. We have to tie the both borders of bunches to fix all bunches and useful for us to tie in the middle pattern. Then we measured the sizes of each design in the whole space that we would tie in the frame in order to fit the whole size. We tied only haft pattern of this design because we would combine and repeat it in weaving process. Please look image:

Dyeing First Traditional Color of Lac Khmer

Normally, Lac Khmer is dyed in the first color because we can get pink or red. We put the tied pattern into the basin of boiled color that we boiled to get the red from Lac Khmer. We soaked and twisted the pattern to make the color absorbed well. After that we carried and hit it 30 times of both edges. We repeated hitting 5 to 8 times to make the pattern smooth and get the pattern well absorbed. They checked the pattern by cutting one or two tied dots to see the color inside. If they observed the middle tied dot showed the smooth color as outsider, they would completed dyeing and dry it to dye next color. If not, they continue to put in dye water and hit it to be smooth color.

Dyeing Second Color from Tree Bark of Prohout

After we boiled tree bark to get yellow, we poured the color into a basin to soak the tied and dyed pattern. We soaked and twisted it as we did in Lac Khmer process. We hit and checked the color as before. When we cut and observed the color is well absorbed, we stopped and dried the tied pattern next dyeing process.

 

Dyeing Third color from Ebony Fruit

This process is important take time to do it after the first designing pattern because we need to retie the colors that we want to keep and show in the whole pattern. We retied the red and yellow that we preferred the colors’ pattern and would dye other parts to become dark brown as the background color.

 

Spinning the dyed yarns into the spools

After dyeing all colors and completed dried, we cut out all tied dots and spin into spools for weaving. We spin for first to 33 spools in order. We had to carefully spin into ordering spools. If we spin in the wrong order, we can’t weave to be the same as the tied pattern and are difficult to join the pattern or show the wrong pattern. If we spin from number one to 33, we have to weave from number one to 33 as well.

Weaving the spinning spools

We use number one spool to start weaving. We weave from number one to number 33. When we reach to the last number of 33, we had to turn back in order from 33 to 32, 31, 30, …. and 1. The haft pattern would become the whole pattern of Pkar Chan design. Weaving and designing ikat pattern connects each other to combine as the whole pattern.

If you have more ideas and comments, please send message to: info@keikhmer.org.

We will welcome your critical ideas to improve our work.