AN ART EXHIBITION ON SILK WEAVING HOL PIDAN KHMER
នេះជាពិព័រណ៌ដ៏ពិសេសមួយ ដែលរៀបចំឡើងដោយក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ក្នុងគោលបំណងលើកស្ទួលហូលពិតានខ្មែរ និងផ្សព្វផ្សាយវប្បធម៌នេះដល់មហាជនបានចូលរួមទស្សនានៅស្នាដៃអ្នកតម្បាញមកពីខេត្តផ្សេងៗ។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅសារមន្ទីរខ្លែង (នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌) ទល់មុខរដ្ឋសភា។
សហគមន៍កីខ្មែរបានចូលរួមបង្ហាញនៅស្នាដៃនេះដល់អ្នកទស្សានាបានស្គាល់នៅតំលៃពណ៌ធម្មជាតិដែលរួមមានវត្ថុធាតុដើមពណ៌ធម្មជាតិគឺ ល័ក្តខ្មែរ សំបកព្រហ៊ូត ផ្លែមក្លឿ និងល្បាប់មរសម្រាប់ផលិតឃ្លះ។ កីខ្មែរក៏បានបង្ហាណនៅគម្រូពណ៌និមួយៗផងដែរ នៅលើសរសៃសូត្រ និងអំបោះ។ បន្ថែមជាងនេះទៅទៀត យើងក៏បានបង្ហាញនៅរបៀបចងគោមហូល និងជ្រលក់ពណ៌គាត ដើម្បីយកទៅត្បាញជាក្រណាត់ហូលផងដែរ។
ការងារនេះមានសារៈសំខាន់ណាស់សម្រាប់វប្បធម៌តម្បាញខ្មែរព្រោះទាំងនេះជាដើមកំណើតវប្បធម៌នៃការប្រើប្រាស់ពណ៌ចេញពីធម្មជាតិ និងការច្នៃម៉ូតក្នុងសម័យកាលបុរាណដែលមិនមានបច្ចេកវិទ្យាជំនួយ។ ទាំងនេះចង់បង្ហាញពីការច្នៃប្រណិតរបស់ខ្មែរ និងលះបង់នៅពេលវេលាសម្រាប់ការងារតម្បាញនេះដើម្បីអោយចេញរូបរាងតាមការនិយមចូលចិត្ត និងបែបគោរពបុជាតាមជំនឿសាសនាផ្សេងៗ។
កីខ្មែរសូមចូលរួមរក្សានូវស្នាដៃដ៏មានអត្ថន័យនេះសម្រាប់បង្ហាញដល់មនុស្សជំនាន់ក្រោយបានស្គាល់នៅវប្បធម៌ដ៏ប្រពៃដែលចេញទឹកចិត្តដ៏មោះមុតរបស់អ្នកតម្បាញខ្មែរ។
ជាចុងក្រោយ សូមថ្លែងអំណរគុណយ៉ាយជ្រាវជ្រៅចំពោះក្រសួងវប្បធម៌និងវិចិត្រសិប្បៈដែលបានរៀបចំកម្មវិធីនេះឡើងសម្រាប់លើកស្ទួយវប្បធម៌តម្បាញខ្មែរ។
កីខ្មែររីករាយនិងទទួលយកនៅការរិះគន់ដើម្បស្ថាបនានៅការងារតម្បាញខ្មែរនេះ។