News Archive

The beautiful and powerful animal

Code     : IKN20045New Color     : Natural dyeing Year       : May 2021 Community: @ Kei Khmer Description:  The pattern is made from Khmer traditional pattern of Naga and Hamsa with flower plants. Kei Khmer produced the pattern from natural dying of Khmer traditional colors in our community.

Beautiful Peacock in Himalayas

It is called Pidan for wall hanging. In the photo below, you can see the central field of peacock motif with the three different tails opened to display the eyes. Naga, Lion, and fish are also included in this pattern. The fish and Naga are innovated to promote design of our master weaver. Peacock is …

Follow up weaver

New designs and colors of natural dyeing were produced to promote weaving work in Covid-19 situation. We cooperated with weavers to find new and creation to find more market to support weaving work.

New Design 44

Code     : IKN20044New Color     : Natural dyeing Year       : April 2021 Community: @ Kei Khmer Description:  The pattern is made from Khmer traditional pattern. Kei Khmer produced the pattern from natural dying of Lac Khmer, Prohout, Annatto seed, and Ebony fruit.

Ikat Fabric in Covid-19 Situation

This is a tense job that forces Kei Khmer community to produce at a loss and with few customers. This work has lasted for a long time from mid-2020 until the end of April 2021 and is still in crisis, with the closure of Phnom Penh due to the Covid-19 disease. The closure in April …

សូមអនុមោទនាបុណ្យវិសាខបូជា !!!

នេះជាការផ្សារភ្ជាប់នូវប្រពៃណី និងជំនឿតាមបែបព្រះពុទ្ធ សាសនា។ ដោយក្តីស្រលាញ់ និងគោរពបូជាចំពោះ សាសនាព្រះពុទ្ធ សហគមន៍កីខ្មែរ សូមចូលរួមលើកស្ទួយនូវ វប្បធម៌តម្បាញតាមបែប ព្រះពុទ្ធសាសនា និងសូមជ្រះថ្លាចំពោះបុណ្យវិសាខបូជា ដែលរំលឹកនូវភាពអស្ចារ្យបីយ៉ាងក្នុងព្រះពុទ្ធសាសនាគឺ ព្រះអង្គប្រសូត្រ ព្រះអង្គត្រាស់ដឹង និងព្រះអង្គយាងចូលបរិនិព្វាន។ ទាំងនេះជាការចូលរួម និងការបង្ហាញនូវការព្យាយាមរបស់អ្នកតម្បាញកីខ្មែរ បើទោះបីជាស្ថិតក្នុងស្ថានភាពលំបាកខ្លាំង និងមិនសូវទទួលបាននូវការគាំទ្រវប្បធម៌តម្បាញតាមបែបធម្មជាតិពីបុរាណរបស់ខ្មែរក៏ដោយ ក៏ពួកយើងព្យាយាមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីបន្សល់នូវស្នាដៃនេះដល់កូនចៅជំនាន់ក្រោយបានស្គាល់ និងយល់នូវការលះបង់ពេលវេលាដ៍យូរក្នុងការផលិតម៉ូត១ដែលទាមទារពេលវេលារហូតដល់ប្រហែលមួយឆ្នាំក្នុងការផលិតម៉ូតវិសាខបូជានេះឡើង។ កីខ្មែរសូមថ្លែងអំណរអរគុណនូវអ្នកគាំទ្រសហគមន៍កីខ្មែរក្នុងការផលិតហូលបុរាណ និងហូលពិតានបែបព្រះបទនេះ។ កីខ្មែរសូមចូលរួមលើកស្ទួយ និងទទួលនូវការរិះគន់ដើម្បីស្ថាបនានូវការងារនេះ។ សូមអរគុណ

ស្នាមញញឹមចុងក្រោយ ដែលមិនអាចបំភ្លេចបាន

ទាំងនេះគឺជាស្នាដៃ អ្នកស្រី យឹង​ យីម ដែលជាអ្នកតម្បាញ សហគមន៍កីខ្មែរ។ ស្នាមញញឹមដែលបន្សល់ទុក ប្រកបដោយអត្ថន័យ មិនអាចបំភ្លេចបាន។ គាត់បានលះបង់ពេលវេលា ជាច្រើនក្នុងការច្នៃម៉ូត គោមហូល និងផលិតហូល និងហូលពិតានជាច្រើនម៉ូតសម្រាប់អ្នកជំនាន់ក្រោយ។ ទាំងអស់នេះជាការចូលរួមលើកស្ទួយនូវវប្បធម៌តម្បាញខ្មែរដល់អ្នកជំនាន់ក្រោយបានដឹង និងស្គាល់នៅស្នាដៃដែលផលិតដោយដៃ និងចេញពីពណ៌ធម្មជាតិទាំងនេះ។ ពេលនេះគាត់បានទទួលមរណៈភាពដោយរោគាពាទនៅដើមខែមិនា ឆ្នាំ២០២១។ សហគមន៍កីខ្មែរពិតជាសោកស្តាយនៅធនធានដ៏កម្រនេះណាស់។ អរគុណគ្រប់យ៉ាងដែលបានចូលរួមជាមួយយើង និងសូមបងទៅកាន់សុខគតិភព។ ខាងក្រោមនេះជាស្នាដៃមួយចំនួនដែលគាត់បានផលិតជាមួយសហគមន៍កីខ្មែរ និងមានស្នាដៃផ្សេងៗជាច្រើនទៀតដែលយើងមិនបានយកមករាប់បញ្ចូល

ការចូលរួមត្បាញរបស់បុរស

វិស័យតម្បាញតាមបែប ប្រពៃណីខ្មែរជាការងារ ដ៏ស្មុកស្មាញនិងលំបាក យ៉ាងខ្លាំងក្នុងដំណើរការ និមួយៗនិងទាមទារនូវ ភាពអំណត់ក្នុងការតាមដាន និងកែលំអរគ្រប់ដំណាក់ការ។ ក្នុងនោះផងដែរបុរសក៏បាន​ដើរតួនាទីដ៏សំខាន់ផងដែរ ចំពោះការងារជ្រលក់ពណ៌ និងការងារបន្ទាប់បន្សំខ្លះទៀត ដើម្បីជួយដល់ស្ត្រី។ ពេលខ្លះបុរសឈានដល់ការចងគោម និងត្បាញក៏មានផងដែរ ប៉ុន្តែមិនសូវមានមានច្រើននោះទេ បើប្រៀបធៀបជាមួយស្ត្រី។ ដំណើរការងារតម្បាញខ្លះបុរសអាចធ្វើបានល្អជាងស្ត្រីដូចជាការងារប្រើកំលាំងជាដើមដែលរួមមានការលើកដាក់នៅពេលប្រម៉ោក ជ្រលក់ពណ៌ បោកគាត និងពេលខ្លះរហូតដល់ត្បាញផង។ កម្លាំងនៃការត្បាញរបស់បុរសខ្លាំងជាងស្ត្រី និងសាច់ក្រណាត់ក្រាស់ និងហាប់ជាងស្ត្រី។ ដូចនេះបុរសក៏បានរួមចំណែកមួយដ៏មានសារៈសំខាន់ផងដែរក្នុងការចូលរួមលើកកំពស់គុណតម្លៃប្រពៃណីតម្បាញហូលខ្មែរ។ កីខ្មែរសូមចូលរួមលើកទឹកចិត្ត និងផ្តល់នូវតម្លៃនៃការសហការគ្នារវាងស្ត្រី និងបុរសក្នុងការបន្តថែរក្សានូវស្នាដៃតម្បាញរបស់ខ្មែរ។

ពិព័រណ៌ សិល្បៈតម្បាញហូល ពិតានខ្មែរ

AN ART EXHIBITION ON SILK WEAVING HOL PIDAN KHMER នេះជាពិព័រណ៌ដ៏ពិសេសមួយ ដែលរៀបចំឡើងដោយក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ក្នុងគោលបំណងលើកស្ទួលហូលពិតានខ្មែរ និងផ្សព្វផ្សាយវប្បធម៌នេះដល់មហាជនបានចូលរួមទស្សនានៅស្នាដៃអ្នកតម្បាញមកពីខេត្តផ្សេងៗ។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅសារមន្ទីរខ្លែង (នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌) ទល់មុខរដ្ឋសភា។ សហគមន៍កីខ្មែរបានចូលរួមបង្ហាញនៅស្នាដៃនេះដល់អ្នកទស្សានាបានស្គាល់នៅតំលៃពណ៌ធម្មជាតិដែលរួមមានវត្ថុធាតុដើមពណ៌ធម្មជាតិគឺ ល័ក្តខ្មែរ សំបកព្រហ៊ូត ផ្លែមក្លឿ និងល្បាប់មរសម្រាប់ផលិតឃ្លះ។ កីខ្មែរក៏បានបង្ហាណនៅគម្រូពណ៌និមួយៗផងដែរ នៅលើសរសៃសូត្រ និងអំបោះ។ បន្ថែមជាងនេះទៅទៀត យើងក៏បានបង្ហាញនៅរបៀបចងគោមហូល និងជ្រលក់ពណ៌គាត ដើម្បីយកទៅត្បាញជាក្រណាត់ហូលផងដែរ។ ការងារនេះមានសារៈសំខាន់ណាស់សម្រាប់វប្បធម៌តម្បាញខ្មែរព្រោះទាំងនេះជាដើមកំណើតវប្បធម៌នៃការប្រើប្រាស់ពណ៌ចេញពីធម្មជាតិ និងការច្នៃម៉ូតក្នុងសម័យកាលបុរាណដែលមិនមានបច្ចេកវិទ្យាជំនួយ។ ទាំងនេះចង់បង្ហាញពីការច្នៃប្រណិតរបស់ខ្មែរ និងលះបង់នៅពេលវេលាសម្រាប់ការងារតម្បាញនេះដើម្បីអោយចេញរូបរាងតាមការនិយមចូលចិត្ត និងបែបគោរពបុជាតាមជំនឿសាសនាផ្សេងៗ។ កីខ្មែរសូមចូលរួមរក្សានូវស្នាដៃដ៏មានអត្ថន័យនេះសម្រាប់បង្ហាញដល់មនុស្សជំនាន់ក្រោយបានស្គាល់នៅវប្បធម៌ដ៏ប្រពៃដែលចេញទឹកចិត្តដ៏មោះមុតរបស់អ្នកតម្បាញខ្មែរ។ជាចុងក្រោយ សូមថ្លែងអំណរគុណយ៉ាយជ្រាវជ្រៅចំពោះក្រសួងវប្បធម៌និងវិចិត្រសិប្បៈដែលបានរៀបចំកម្មវិធីនេះឡើងសម្រាប់លើកស្ទួយវប្បធម៌តម្បាញខ្មែរ។ កីខ្មែររីករាយនិងទទួលយកនៅការរិះគន់ដើម្បស្ថាបនានៅការងារតម្បាញខ្មែរនេះ។

ហូលពិតានព្រះអង្គប្រសូត្រ

ហូលពិតាននេះចង់បង្ហាញអំពី​​ រឿងសំខាន់មួយនៅក្នុង ពុទ្ធិប្រវត្តិគឺត្រង់កន្លែងព្រះអង្គ ប្រសូត្រ។ នៅរូបខាងលើ គេបង្អស់គឺជាសន្តុសិតទេវបុត្រ គង់នៅលើបល្ល័ងនៅឋានសួរ៌ ដែលអមទៅដោយទេវតាថ្វាយបង្គំ និងបាចផ្កាជូនពរបន្ទាប់ពី ព្រះឥន្ទ្របានអរត្តនាព្រះអង្គ មកប្រោសសត្វលោក នៅឋានកណ្តាល។ ឈុតកណ្តាលគឺជាកន្លែងដែលព្រះអង្គមកចាប់បដិសន្ធិនៅឋានកណ្តាលចេញពីព្រះគរ៌មាតាអមដោយភីលៀងកាន់ក្រណាត់ព័ទ្ធជុំវិញ និងមានរូបមាតាព្រះអង្គកាន់ដើមសាលព្រឹក្សផងដែរ។ បន្ទាប់ពីចាប់បដិសន្ឋិ ព្រះអង្គបានឈានទៅមុខ៧ជំហ៊ាន ហើយបានលើកដៃចង្អុលទៅលើ និងបានវាចាថា ​​ «យើងជាអ្នកចម្រើនបំផុតក្នុងលោក យើងជាអ្នកប្រសើរបំផុតក្នុងលោក ជាតិនេះជាជាតិចុងក្រោយ ឥឡូវនេះភពថ្មីមិនមានទៀតឡើយ»។ នៅពេលនោះមានព្រះព្រហ្ម និងព្រះឥន្ទ្របានយាងមកទទួលបម្រើព្រះអង្គ។ នៅឈុតខាងក្រោមបង្អស់គឺព្រះអង្គសិទ្ថត្តបានលើកធ្នូសម្តែងបដិហារ៍ដល់មហាជនបានឃើញនៅមន្តវិជ្ជារបស់ព្រះអង្គដែបានសិក្សា។ សន្តុសិតទេវបុត្រគង់នៅលើ បល្ល័ងនៅឋានសួរ៌ដែលអមទៅដោយ ទេវតាសំពះនិងបាចផ្កាជូនពរបន្ទាប់ពីព្រះឥន្ទ្រ បានអរត្តនាព្រះអង្គនិមន្តមកប្រោសសត្វលោក នៅឋានកណ្តាល។ ឈុតកណ្តាលគឺជាកន្លែងដែលព្រះអង្គមកចាប់បដិសន្ធិនៅឋានកណ្តាលចេញពីព្រះគរ៌មាតាអមដោយភីលៀងកាន់ក្រណាត់ព័ទ្ធជុំវិញ និងមានរូបមាតាព្រះអង្គកាន់ដើមសាលព្រឹក្សផងដែរ។ បន្ទាប់ពីចាប់បដិសន្ឋិ ព្រះអង្គបានឈានទៅមុខ៧ជំហ៊ាន ហើយបានលើកដៃចង្អុលទៅលើ និងបានវាចាថា ​​ «យើងជាអ្នកចម្រើនបំផុតក្នុងលោក យើងជាអ្នកប្រសើរបំផុតក្នុងលោក ជាតិនេះជាជាតិចុងក្រោយ ឥឡូវនេះភពថ្មីមិនមានទៀតឡើយ»។ នៅពេលនោះមានព្រះព្រហ្ម និងព្រះឥន្ទ្របានយាងមកទទួលបម្រើព្រះអង្គ។ នៅឈុតខាងក្រោមបង្អស់គឺព្រះអង្គសិទ្ថត្តបានលើកធ្នូសម្តែងបដិហារ៍ដល់មហាជនបានឃើញនៅមន្តវិជ្ជារបស់ព្រះអង្គដែលបានសិក្សា។ សន្តុសិតទេវបុត្រគង់នៅលើ បល្ល័ងនៅឋានសួរ៌ដែលអមទៅដោយ ទេវតាសំពះនិងបាចផ្កាជូនពរបន្ទាប់ពីព្រះឥន្ទ្រ បានអរត្តនាព្រះអង្គនិមន្តមកប្រោសសត្វលោក នៅឋានកណ្តាល។ ឈុតកណ្តាលគឺជាកន្លែងដែលព្រះអង្គមកចាប់បដិសន្ធិនៅឋានកណ្តាលចេញពីព្រះគរ៌មាតាអមដោយភីលៀងកាន់ក្រណាត់ព័ទ្ធជុំវិញ និងមានរូបមាតាព្រះអង្គកាន់ដើមសាលព្រឹក្សផងដែរ។ បន្ទាប់ពីចាប់បដិសន្ឋិ ព្រះអង្គបានឈានទៅមុខ៧ជំហ៊ាន ហើយបានលើកដៃចង្អុលទៅលើ …