Ikat Cloth​ (Ch) Archive

Chasing Pigeons (IKC1912004)

Code: IKN IKN19004 Pattern: Chasing Pigeons Dye: Red, Yellow and Green Size: 4m (97cm x 400cm) Kei Khmer (099 956966/015845647) Email: info@keikhmer.org Facebook Page: Keikhmers Keikhmer preserves traditional patterns.

ម៉ូតចុងឆ្នាំ២០១៩ (ម៉ូតឆ្លងឆ្នាំ)

គោមដ៏អស្ចារ្យរបស់ហូលម៉ូតថ្មី មានភាពរស់រវើក និងទាក់ទាញ មានការបញ្ចូលគ្នាច្រើនប្រភេទ មានការច្នៃប្រឌិតទៅលើគោម មានការច្នៃជរជើងយ៉ាងប្រណិត មានការរំលេចពណ៌ជាច្រើន គោមនេះមានភាពអស្ចារ្យ និងស្អាតខ្លាំងព្រោះ គោមសត្វនិមួយៗតំណាងឲ្យ អំណាចដែលចេញពីសត្វនាគ ភាពស្រស់ស្អាតចេញពីក្ងោក និងហង្ស និងភាពបរិបូរណ៍ដោយកម្លាំងរបស់ដំរីកាន់ផ្កា។ នៅក្នុងនោះផងដែរ ក្បាច់នេះក៏មានសត្វផ្សេងៗទៀតរួមមានឈ្លូស​ និងត្រីដើម្បីលម្អរជាមួរុក្ខជាតិផ្សេងៗក្នុងការបង្កើនសម្រស់របស់គោមហូលសំខាន់ៗ។ ក្រៅពីតួគោមសំខាន់ មានគោមជរជើងខាងលើ និងខាងក្រោមដើម្បីបន្ថែមនៅសម្រស់ដល់គោមហូលទាំងមូលឲ្យមានភាពទាក់ទាញ និងស្រស់ស្អាតបន្ថែមទៀត។កីខ្មែរចូលរួមលើកស្ទួយ និងបង្កើនស្នាដៃអ្នកតម្បាញខ្មែរដើម្បីបង្កើននភាពច្នៃប្រឌិត និងថែរក្សានៅប្រពៃណីត្បាញនេះ។

គោមហូលថ្មីច្នៃចេញពីហូលពិតាន

នេះជាម៉ូតហូលដែលច្នៃចេញ ពីហូលពិតានដែលក្រុម ការងារកីខ្មែរបានសហការគ្នា ដើម្បីបង្កើតគោមនេះឡើង។ ម៉ូតនេះបង្កើតឡើងដោយ អ្នកតម្បាញឈ្មោះ ស្រីដា នៅខែមិថុនា ឆ្នាំ២០១៩។ ​ ម៉ូតនេះបានបង្ហាញនៅសត្វ តំណាងចំនួន៣ប្រភេទសំខាន់ៗគឺ នាគ ក្ងោក និងដំរី។ សត្វទាំងនេះមានន័យថា អំណាច ភាពស្រស់ស្អាត និងភាពអស្ចារ្យរបស់សត្វដំរី។ នៅក្នុងនោះក៏មានលម្អនៅសត្វមេអំបៅ ដើមឈើ និងផ្កាដើម្បីលើកសម្រស់ហូលអោយកាន់តែស្រស់ស្អាតថែមទៀត។ កីខ្មែរចូលរួមចងក្រងនៅការច្នៃម៉ូតរបស់អ្នកតម្បាញសម្រាប់ការច្នៃប្រឌិតរបស់ពួកគាត់ និងលើកកម្ពស់ការច្នៃម៉ូតហូលរបស់ខ្មែរ។ យើងព្យាយាមសហការជាមួយក្រុមការងារដើម្បីបង្កើត និងចងក្រងតម្បាញហូលខ្មែរសម្រាប់បង្ហាញដល់អ្នកជំនាន់ក្រោយបានដឹង និងស្គាល់នៅការងារវប្បធម៌តម្បាញរបស់ខ្មែរដែលបានធ្វើកន្លងមក។