ហូលពិតាន

ហូលពិតានគឺជាក្រណាត់សូត្រ

  • រ​ចនាម៉ូតដោយ​ដៃ
  • ចងគោមដោយដៃ
  • ជ្រលក់ពណ៌ដោយដៃនិង
  • ត្បាញដោយដៃ​ទៅតាមការចងគោម និងជ្រលក់ពណ៌ម៉ូតហូលពិតាននោះ។

ការតាំងបង្ហាញហូលពិតានគឺជាប្រពៃណីរប​ស់ខ្មែរតាំងពីយូរលង់ណាស់មកហើយ។ នាពេលបច្ចុប្បន្ននេះវត្តអង្គអណ្តែតគឺជាវត្តគំរូមួយដែលបានបន្សល់នៅប្រពៃណីបុរាណនេះដល់ពលរដ្ឋខ្មែរបានឃើញ ស្គាល់នៅប្រពៃណី និងជំនឿរបស់ខ្មែរដែលប្រជាជននៅទីនោះធ្លាប់បានធ្វើ និងគោរពតាំងពីបុរាណកាលមក។

ហូលពិតានត្រូវបានគេរចនាគោមទៅតាមការនិយមចូលចិត្តដូចជាគោមនាគ ហង្ស ក្ងោក សិង្ហ ដំរី ផ្កា ដើមឈើ និងគោមផ្សេងៗទៀតជាច្រើន។ ពិសេសជាងនេះទៅទៀត អ្នកតម្បាញមួយចំនួនបានរចនាគោមជាសាច់រឿងនៅក្នុងពុទ្ធិប្រវត្តិ រឿជាដក និងរឿងព្រេងនានាទាក់ទងទៅនិងជំនឿសាសនាផ្សេងៗ។

កាលពីសម័យដើម អ្នកភូមិដែលមានទ្រព្យសម្បត្តិស្តុកស្តំបានអោយអ្នកតម្បាញផលិតហូលជា សាច់រឿងក្នុងគោលបំណងយកទៅប្រគេនព្រះសង្ឃដើម្បីយកទៅព្យួរនៅព្រះវិហារ និងខ្លះទៀតចងជាពិតាននៅលើរូបបដិមាករ។ ចំណែកឯអ្នកភូមិដែលមិនសូវមាន ទ្រព្យធន​ គាត់សហការគ្នាប្រមូលបច្ច័យដើម្បីយកទៅជួលអ្នកតម្បាញឲ្យផលិត ពិតានយកទៅ ប្រគេនព្រះសង្ឃ។ តាមជំនឿពីបុរាណកាលមក គាត់ជឿថា ការថ្វាយហូលពិតាននឹងនាំឲ្យគាត់ត្រជាក់ត្រជុំ មានសេចក្តីសុខ និងបានទៅកើត នៅថានសួរ៌ ព្រោះគាត់បានធ្វើជាម្លប់និងបាំងធូលីកុំឲ្យធ្លាក់លើពុទ្ធិបដិមាករ ដែលតំណាង ឲ្យរូបព្រះសម្មាសម្ពុទ្ធិ។
បច្ចុប្បន្ននេះ ហូលពិតានមិនសូវបានទទួលស្គាល់ជាទំលំទូលាយនៅឡើយទេព្រោះ ខ្វះការទាំទ្រក្នុងការផលិត និងមិនសូវបានផ្សព្វផ្សាយដល់ប្រជាជន។ ចំណែកឯ ការផលិតវិញទាមទាររយៈពេលយូរ និងប្រើប្រាស់ថ្លៃដើមខ្ពស់ជាងហូលធម្មតា។ ការរក្សាទុកហូលពិតានច្រើនម៉ូត និងច្រើនផ្ទាំងដើម្បីស្វែងរកទីផ្សារត្រូវចំណាយ ថវិកាច្រើន។ ទោះជាមានការលំបាកក្នុងការស្វែងរកការគាំទ្រក៏ដោយ កីខ្មែរក៏នៅតែបន្តនៅវប្បធម៌តម្បាញហូលពិតាននេះតាមលទ្ធភាពផ្ទាល់ខ្លួនដើម្បី ថែរក្សានៅប្រពៃណីពីបុរាណនេះដើម្បីឲ្យអ្នកជំនាន់ក្រោយបានស្គាល់នៅភាព អស្ចារ្យរបស់បុព្វបុរសខ្មែរដែលបានបន្សល់នៅស្នាដៃដែលមានភាពច្នៃប្រឌិតក្នុង សម័យគ្មានបច្ចេកវិទ្យាទំនើបបន្តិចសោះ។

ការថែរក្សានៅវប្បធម៌តម្បាញនិងការអភិរក្សការជ្រលក់ពណ៌ធម្មជាតិគឺការងារ ដ៏សំខាន់ដែលសហគមកីខ្មែរព្យាយាមធ្វើដើម្បីបង្ហាញដល់ប្រជាជនខ្មែរបានស្គាល់ និងដឹងនៅវប្បធម៌របស់ខ្លួនតាំងពីយូរលង់ណាស់មកហើយនេះ។

ជាទីបញ្ចប់ យើងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រសហគមកីខ្មែរ ក៏ដូចជាអ្នកស្រលាញ់វប្បធម៌តម្បាញពណ៌ធម្មជាតិរបស់ខ្មែរទាំងអស់។ សូមសេចក្តីសុខ សុភមង្គល និងសេចក្តីចំរុងចំរើនកើតមានដល់ប្រពលរដ្ឋទាំងអស់គ្នា។  សូមអរគុណ !!!

@ ២០១៩ រក្សាសិទ្ធិដោយសហគមន៍កីខ្មែរ

ពុទ្ធិប្រវត្តិ
ព្រះពុទ្ធិបរិនិព្វាន
ព្រះពុទ្ធិប្រសូត្រ

ហូលពិតានព្រះអង្គប្រសូត្រ

ហូលពិតាននេះចង់បង្ហាញអំពី​​
រឿងសំខាន់មួយនៅក្នុង ពុទ្ធិប្រវត្តិគឺត្រង់កន្លែងព្រះអង្គ ប្រសូត្រ។ នៅរូបខាងលើ គេបង្អស់គឺជាសន្តុសិតទេវបុត្រ គង់នៅលើបល្ល័ងនៅឋានសួរ៌ ដែលអមទៅដោយទេវតាថ្វាយបង្គំ និងបាចផ្កាជូនពរបន្ទាប់ពី ព្រះឥន្ទ្របានអរត្តនាព្រះអង្គ មកប្រោសសត្វលោក នៅឋានកណ្តាល។ ឈុតកណ្តាលគឺជាកន្លែងដែលព្រះអង្គមកចាប់បដិសន្ធិនៅឋានកណ្តាលចេញពីព្រះគរ៌មាតាអមដោយភីលៀងកាន់ក្រណាត់ព័ទ្ធជុំវិញ និងមានរូបមាតាព្រះអង្គកាន់ដើមសាលព្រឹក្សផងដែរ។ បន្ទាប់ពីចាប់បដិសន្ឋិ ព្រះអង្គបានឈានទៅមុខ៧ជំហ៊ាន ហើយបានលើកដៃចង្អុលទៅលើ និងបានវាចាថា ​​ «យើងជាអ្នកចម្រើនបំផុតក្នុងលោក យើងជាអ្នកប្រសើរបំផុតក្នុងលោក ជាតិនេះជាជាតិចុងក្រោយ ឥឡូវនេះភពថ្មីមិនមានទៀតឡើយ»។ នៅពេលនោះមានព្រះព្រហ្ម និងព្រះឥន្ទ្របានយាងមកទទួលបម្រើព្រះអង្គ។ នៅឈុតខាងក្រោមបង្អស់គឺព្រះអង្គសិទ្ថត្តបានលើកធ្នូសម្តែងបដិហារ៍ដល់មហាជនបានឃើញនៅមន្តវិជ្ជារបស់ព្រះអង្គដែបានសិក្សា។

សន្តុសិតទេវបុត្រគង់នៅលើ បល្ល័ងនៅឋានសួរ៌ដែលអមទៅដោយ ទេវតាសំពះនិងបាចផ្កាជូនពរបន្ទាប់ពីព្រះឥន្ទ្រ បានអរត្តនាព្រះអង្គនិមន្តមកប្រោសសត្វលោក នៅឋានកណ្តាល។ ឈុតកណ្តាលគឺជាកន្លែងដែលព្រះអង្គមកចាប់បដិសន្ធិនៅឋានកណ្តាលចេញពីព្រះគរ៌មាតាអមដោយភីលៀងកាន់ក្រណាត់ព័ទ្ធជុំវិញ និងមានរូបមាតាព្រះអង្គកាន់ដើមសាលព្រឹក្សផងដែរ។ បន្ទាប់ពីចាប់បដិសន្ឋិ ព្រះអង្គបានឈានទៅមុខ៧ជំហ៊ាន ហើយបានលើកដៃចង្អុលទៅលើ និងបានវាចាថា ​​ «យើងជាអ្នកចម្រើនបំផុតក្នុងលោក យើងជាអ្នកប្រសើរបំផុតក្នុងលោក ជាតិនេះជាជាតិចុងក្រោយ ឥឡូវនេះភពថ្មីមិនមានទៀតឡើយ»។ នៅពេលនោះមានព្រះព្រហ្ម និងព្រះឥន្ទ្របានយាងមកទទួលបម្រើព្រះអង្គ។ នៅឈុតខាងក្រោមបង្អស់គឺព្រះអង្គសិទ្ថត្តបានលើកធ្នូសម្តែងបដិហារ៍ដល់មហាជនបានឃើញនៅមន្តវិជ្ជារបស់ព្រះអង្គដែលបានសិក្សា។

សន្តុសិតទេវបុត្រគង់នៅលើ បល្ល័ងនៅឋានសួរ៌ដែលអមទៅដោយ ទេវតាសំពះនិងបាចផ្កាជូនពរបន្ទាប់ពីព្រះឥន្ទ្រ បានអរត្តនាព្រះអង្គនិមន្តមកប្រោសសត្វលោក នៅឋានកណ្តាល។ ឈុតកណ្តាលគឺជាកន្លែងដែលព្រះអង្គមកចាប់បដិសន្ធិនៅឋានកណ្តាលចេញពីព្រះគរ៌មាតាអមដោយភីលៀងកាន់ក្រណាត់ព័ទ្ធជុំវិញ និងមានរូបមាតាព្រះអង្គកាន់ដើមសាលព្រឹក្សផងដែរ។ បន្ទាប់ពីចាប់បដិសន្ឋិ ព្រះអង្គបានឈានទៅមុខ៧ជំហ៊ាន ហើយបានលើកដៃចង្អុលទៅលើ និងបានវាចាថា ​​ «យើងជាអ្នកចម្រើនបំផុតក្នុងលោក យើងជាអ្នកប្រសើរបំផុតក្នុងលោក ជាតិនេះជាជាតិចុងក្រោយ ឥឡូវនេះភពថ្មីមិនមានទៀតឡើយ»។ នៅពេលនោះមានព្រះព្រហ្ម និងព្រះឥន្ទ្របានយាងមកទទួលបម្រើព្រះអង្គ។ នៅឈុតខាងក្រោមបង្អស់គឺព្រះអង្គសិទ្ថត្តបានលើកធ្នូសម្តែងបដិហារ៍ដល់មហាជនបានឃើញនៅមន្តវិជ្ជារបស់ព្រះអង្គដែលបានសិក្សា។

គោមហូលថ្មីច្នៃចេញពីហូលពិតាន

នេះជាម៉ូតហូលដែលច្នៃចេញ ពីហូលពិតានដែលក្រុម ការងារកីខ្មែរបានសហការគ្នា ដើម្បីបង្កើតគោមនេះឡើង។ ម៉ូតនេះបង្កើតឡើងដោយ អ្នកតម្បាញឈ្មោះ ស្រីដា នៅខែមិថុនា ឆ្នាំ២០១៩។ ​

ម៉ូតនេះបានបង្ហាញនៅសត្វ តំណាងចំនួន៣ប្រភេទសំខាន់ៗគឺ នាគ ក្ងោក និងដំរី។ សត្វទាំងនេះមានន័យថា អំណាច ភាពស្រស់ស្អាត និងភាពអស្ចារ្យរបស់សត្វដំរី។ នៅក្នុងនោះក៏មានលម្អនៅសត្វមេអំបៅ ដើមឈើ និងផ្កាដើម្បីលើកសម្រស់ហូលអោយកាន់តែស្រស់ស្អាតថែមទៀត។

កីខ្មែរចូលរួមចងក្រងនៅការច្នៃម៉ូតរបស់អ្នកតម្បាញសម្រាប់ការច្នៃប្រឌិតរបស់ពួកគាត់ និងលើកកម្ពស់ការច្នៃម៉ូតហូលរបស់ខ្មែរ។ យើងព្យាយាមសហការជាមួយក្រុមការងារដើម្បីបង្កើត និងចងក្រងតម្បាញហូលខ្មែរសម្រាប់បង្ហាញដល់អ្នកជំនាន់ក្រោយបានដឹង និងស្គាល់នៅការងារវប្បធម៌តម្បាញរបស់ខ្មែរដែលបានធ្វើកន្លងមក។

ច្នៃម៉ូត និងត្បាញដោយអ្នកស្រី ស្រីដា

The Main Scene of Buddha Life

The pictorial ikat cloth showed the main scene of Buddha’s story. The whole pidan cloth showed the difficult work of designing and dyeing process to produce as the cloth. The pattern was produced by master weaver with Khmer traditional hand made and natural dyeing. The design and natural dyeing were done by the emotion of traditional weaving lover. Most weaver didn’t want to produce the pattern because it took time and difficult to find customers to buy the pattern. These are main reason that make the pidan cloth expensive. The handmade and very hard work to produce the pattern with natural dyeing are forcing many weavers to find other work. Only the Buddhist’s follower committed to do the complex work.

The pattern is produced by person that gives value on traditional handicraft and belief on Buddha’s religion. The pattern is very meaningful and virtue for Buddha’s followers.

The whole cloth showed the main stories:

  • Leaving royal palace to find enlightenment
  • Achieve enlightenment
  • Nirvana

ការជ្រលក់ពណ៌ធម្មជាតិរបស់ខ្មែរ

តាំងពីបុរាណការមកប្រជាជន ខ្មែរប្រើប្រាស់ពណ៌ធម្មជាតិនៅ ក្នុងសហគមន៍របស់គាត់ ក្នុងការផលិតពណ៌។ ពណ៌និមួយៗត្រូវបានយក ចេញពីប្រភពផ្សេងៗគ្នា។

ពណ៌ខ្លះយកចេញពីសំបក ដើមឈើដូចជាសំបកដើម អំពិលទឹក សំបកដើមព្រីង សំបកដើមចង្រៀក ដើមខ្នុល និងសំបកដើមព្រហ៊ូតជាដើម។ មួយចំនួនទៀតយកចេញពីផ្លែគឺម្លែមក្លឿ។ ខ្លះទៀតយកចេញពីសត្វល្អិតដែលផលិតល័ក្តនៅលើដើមឈើគឺល័ក្តខ្មែរ។ ចំណែកឯដើមត្រុំត្រូវបានគេច្រូតយកទាំងដើម និងមែកដើម្បីផលិតពណ៌។ នៅមានការយកពណ៌ល័ក្តចេញពីស្លឹក មើម ដើម និងសំបកផ្លែឈើផ្សេងៗទៀតទៅតាមការសម្បូរនៅធនធានធម្មជាតិទាំងអស់នោះ។ គេចូលចិត្តផលិតពណ៌ចេញពីធម្មជាតិដែលសម្បូរនៅក្នុងសហគមន៍របស់គាត់។ ទាំងអស់នេះជាជម្រើសរបស់អ្នកផលិតពណ៌ដែលអាចស្វែងរកនៅក្បែរកន្លែងរបស់គាត់។

កីខ្មែរសូមលើកយកនៅពណ៌សំខាន់ៗចំនួន៤ពណ៌គឺ
១. ពណ៌ល័ក្តខ្មែរ (ក្រហម)

២. ពណ៌ព្រហ៊ូត (លឿង)

៣. ពណ៌មក្លឿ (ខ្មៅ)

៤. ពណ៌ត្រុំ (ខៀវ)

នៅក្នុងចំណោមពណ៌ទាំង៤នេះ ពណ៌ខៀវគឺជាពណ៌ដ៏លំបាកនិងទាមទារបទពិសោធន៍ច្រើនក្នុងការតាមដាន និងជ្រលក់ពណ៌។ កីខ្មែរបានដាក់ឈ្មោះពណ៌ខៀវថាជា (ស្តេចពណ៌)។

សូមរក្សាសិទ្ធិ @KeiKhmer

IKN1902002

This is the traditional design of small naga with flower plants and bird to show the beautiful nature.

Natural Ikat Cloth

IKN-1902001

Phoenix pattern is made to show the high skilled design of master weaver. It showed the beautiful colors of natural dyeing. Kei Khmer participates to promote natural dyeing and traditional complex designs of ikat cloth.

Weavers’ Follow-up

We visited weavers to see more detail about their weaving activities and wanted to see their difficulties in designing, dyeing and weaving. We have tried to find out their difficulties and assisted them to process their work smoothly and wanted to make friendly with them. This is the main objective that we have worked together in a group of our communities.

Warping process
Weaving Activities
Dyeing natural ikat pattern of Lac Khmer
Hitting dyeing Lac Khmer to be well absorted
Weaving Natural ikat cloth on Khmer Loom

STYLE Bangkok On April 17, 2019

Kei Khmer Community will attend in STYLE BANGKOK  (April 17-21, 2019) to promote Khmer traditional textile of hand-woven ikat cloth. Many kinds of natural dyeing products will be displayed in the fair. We will introduce our traditional weaving skills of Khmer loom in the exhibition. These are our weaving cloth and other designs from Kei Khmer.