ទាំងនេះគឺជាស្នាដៃ អ្នកស្រី យឹង យីម ដែលជាអ្នកតម្បាញ សហគមន៍កីខ្មែរ។ ស្នាមញញឹមដែលបន្សល់ទុក ប្រកបដោយអត្ថន័យ មិនអាចបំភ្លេចបាន។ គាត់បានលះបង់ពេលវេលា ជាច្រើនក្នុងការច្នៃម៉ូត គោមហូល និងផលិតហូល និងហូលពិតានជាច្រើនម៉ូតសម្រាប់អ្នកជំនាន់ក្រោយ។ ទាំងអស់នេះជាការចូលរួមលើកស្ទួយនូវវប្បធម៌តម្បាញខ្មែរដល់អ្នកជំនាន់ក្រោយបានដឹង និងស្គាល់នៅស្នាដៃដែលផលិតដោយដៃ និងចេញពីពណ៌ធម្មជាតិទាំងនេះ។ ពេលនេះគាត់បានទទួលមរណៈភាពដោយរោគាពាទនៅដើមខែមិនា ឆ្នាំ២០២១។ សហគមន៍កីខ្មែរពិតជាសោកស្តាយនៅធនធានដ៏កម្រនេះណាស់។ អរគុណគ្រប់យ៉ាងដែលបានចូលរួមជាមួយយើង និងសូមបងទៅកាន់សុខគតិភព។
ខាងក្រោមនេះជាស្នាដៃមួយចំនួនដែលគាត់បានផលិតជាមួយសហគមន៍កីខ្មែរ និងមានស្នាដៃផ្សេងៗជាច្រើនទៀតដែលយើងមិនបានយកមករាប់បញ្ចូល